ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
កិច្ច​ប្រជុំ​ពិភាក្សា​ ពិគ្រោះ​យោបល់​លើ​សំណើធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល
485 | 2020/07/06

កិច្ច​ប្រជុំ​ពិភាក្សា​ ពិគ្រោះ​យោបល់​លើ​សំណើធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល

កិច្ច​ពិភាក្សា​នេះ ជា​លើក​ទី៦ និង​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី៦ ខែ​កក្កដា​ ឆ្នាំ២០២០។
អធិប្បាយ៖ កិច្ច​ប្រជុំ​នេះ​បាន​បញ្ចប់​នូវ​កិច្ច​ពិភាក្សា​នៅ​មាត្រា​ទី៣០ មាត្រា៣១ មាត្រា៣២ និងមាត្រា៣៥ បន្ថែម​លើ​មាត្រា​ដែល​បាន​ជជែក​ហើយ ចំនួន ១០មាត្រា។ លទ្ធផល​នៃ​កិច្ច​ប្រជុំ
ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា​ សំណើ​ដែល​ឆ្លង​កាត់​ការ​ពិភាក្សា​គ្នា​នេះ នឹង​ផ្ញើ​ជូន​រដ្ឋាភិបាល​ដើម្បី​សម្រេច​ថា​ត្រូវ​ធ្វើ​វិសោធន​កម្ម ឬ​អត់​នោះ។
បន្ទាប់​មក​តំណាង​សង្គម​ស៊ីវិល​ទាំង ៥០០ស្ថាប័ន រួម​ជាមួយ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​ ពិគ្រោះ​យោបល់​លើ​សំណើ​សុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត