ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ អង្គការខុមហ្វ្រែល បានធ្វើវេទិកាប្រជាពលរដ្ឋ ខេត្តព្រៃវែង ដែលមានគោលបំណងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋស្វែងយល់បន្ថែមអំពីគោលការណ៍អភិបាលកិច្ចល្អនៅមូលដ្ឋាន និងវាយតម្លៃដំណើរការអភិបាលកិច្ចនេះនៅមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះមានការចូលរួមពីតំណាងក្រុមប្រឹក្សាសង្កាត់ពីររូប គឺចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលមានអ្នកចូលរួមប្រមាណ៣០នាក់។