ខុមហ្រែលក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១ បានជួបសម្ភាស៍ជាមួយក្រុមប្រឹក្សាឃុំសង្កាត់ និង ប្រជាពលរដ្ឋនៃភូមិក្នុងឃុំ/សង្កាត់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំអំពីគោលការណ៍ការពារចម្លងជម្ងឺកូវីដ១៩ ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហាប្រឈមក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងឃុំ/សង្កាត់ ចងក្រងជាឯកសារសម្រាប់រៀនសូត្រអំពីវិធីសាស្ត្រនៃការដោះស្រាយបញ្ហានៅក្នុងឃុំសង្កាត់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសម្រាប់ជាមូលដ្ឋានវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ឃុំ/សង្កាត់។