ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខុមហ្វ្រែលបានរៀបចំដំណើរការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាក់ទងការបោះឆ្នោត មានដូចជា ប្រជាពលរដ្ឋ សហគមន៍ គណបក្សនយោបាយដែលមានមូលដ្ឋានក្នុងខេត្ត អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងសង្គមស៊ីវិល។ កិច្ចពិគ្រោះយោបល់នេះ ធ្វើនៅក្នុង ៨ខេត្ត ដូចជា ខេត្តតាកែវ កំពត បាត់ដំបង សៀមរាប កំពង់ចាម កំពង់ធំ ព្រះវិហារ និងខេត្តរតនគិរី។
គោលបំណងនៃការពិភាក្សានេះ គឺដើម្បីស្វែងរកចំណុចប្រឈម និងអនុសាសន៍ទាក់ទងការបោះឆ្នោត ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជម្រុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ទាក់ទងការបោះឆ្នោត។