នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ អង្គការខុមហ្រ្វែលបានរៀបចំវេទិកា ឆន្ទៈអ្នកបោះឆ្នោត នៅទីរួមខេត្តសៀមរាប។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង នឹងប្រមូលអនុសាសន៍សម្រាប់លើកកម្ពស់ឆន្ទៈអ្នកបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យការបោះឆ្នោតខាងមុខកាន់តែប្រសើរឡើង ស្របតាមគោលការណ៍សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ភាគីពាក់ព័ន្ធបានអញ្ជើញចូលរួមក្នុងវេទិកានេះ ចំនួន៩០នាក់ ដែលមានសមាសភាពមកពី គ.ជ.ប គណបក្សនយោបាយ សិស្សនិស្សិត ប្រជាពលរដ្ឋ សហគម អាជ្ញាធរ និងតំណាងអង្គការសង្គមស៊ីវិល។