នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អង្គការខុមហ្រ្វែលបានរៀបចំវេទិកា ឆន្ទៈអ្នកបោះឆ្នោត នៅទីរួមខេត្តកំពង់ធំ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង នឹងប្រមូលអនុសាសន៍សម្រាប់លើកកម្ពស់ឆន្ទៈអ្នកបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យការបោះឆ្នោតខាងមុខកាន់តែប្រសើរឡើង ស្របតាមគោលការណ៍សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ភាគីពាក់ព័ន្ធបានអញ្ជើញចូលរួមក្នុងវេទិកានេះ ចំនួន៨០នាក់ ដែលមានសមាសភាពមកពី លេខាធិការធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ សិស្សនិស្សិត ប្រជាពលរដ្ឋ សហគម អាជ្ញាធរ និងតំណាងអង្គការសង្គមស៊ីវិល។