ខុមហ្វ្រែល បានរៀបចំកិច្ចពិភាក្សា ស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ ទាក់ទងដំណើរការបោះឆ្នោតឆ្នាំ២០២២កន្លងមក នៅខេត្តកំពង់ចាម។ សកម្មភាពកិច្ចពិភាក្សានេះ មានការចូលរួមពី តំណាង លធ.ខប តំណាងគណបក្សនយោបាយ តំណាងគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងប្រជាពលរដ្ឋសហគម រួមទាំងនិស្សិត សរុបចំនួន ៣៥នាក់។