នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) រៀបចំកិច្ចពិភាក្សានៅខេត្តព្រៃវែង ក្នុងប្រធានបទស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ ទាក់ទងដំណើរការបោះឆ្នោតឆ្នាំ២០២២ កន្លងមក។ ក្នុងកិច្ចពិភាក្សាមានភាគីពាក់ព័ន្ធការបោះឆ្នោតចំនួន៣៥រូបក្នុងខេត្ត ចូលរួមដែលរួមមាន ពីគណបក្សនយោបាយចំនួន៧ ស្នងការដ្ឋាននគរបាលខេត្ត លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អតីតគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។