កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ នៅទីរួមខេត្តឧត្តរមានជ័យ។ កម្មវិធីនេះមានការចូលរួមពីតំណាងសាលាខេត្តឧត្តរមានជ័យ តំណាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត តំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងបុគ្គលិកខុមហ្រ្វែល ចំនួនប្រមាណ៤៣ រូប។