នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបោះឆ្នោត និងលំហប្រជាធិបតេយ្យ នៅសណ្ឋាគារ សេនជូរី ស្ថិតក្នុងខេត្តពោធិ៍សាត់។ កម្មវិធីនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ពៅ ពិសិទ្ធិ (អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់) តំណាងស្នងការដ្ឋាននគរបាលខេត្ត លោក ហៀង សុីថា (ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់) លោក គី ចាន់សុផល (ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់) តំណាងគណបក្សនយោបាយ តំណាងអង្គការក្រៅរដ្ឋាភិបាល ក្រុមប្រឹក្សាឃុំសង្កាត់ អតីតគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត(គឃ.សប) អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល និង ប្រជាពលរដ្ឋម្ចាស់ឆ្នោត ចំនួនអ្នកចូលរួមសរុបចំនួន ៩៦ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់ យុវជន ២៦ នាក់ និងជនពិការ១នាក់។