ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបោះឆ្នោត និងលំហប្រជាធិបតេយ្យ នៅខេត្តកំពង់ឆ្នាំង
195 | 2024/07/11

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបោះឆ្នោត និងលំហប្រជាធិបតេយ្យ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបោះឆ្នោត និងលំហប្រជាធិបតេយ្យ នៅសណ្ឋាគារ រស្មីសុខាញូយ៉ក ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង(ឯកឧត្តម អម សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង) លោក ឈឹម ច័ន្ទធន (ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង) លោក សុធីរ មុនីរតន៍ (ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល អតីតគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល ចំនួន១០៨ នាក់ ក្នុងនោះមានស្រី ៣១នាក់ យុវជន ២៨នាក់ និង ពិការភាព ៥នាក់។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត