ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
វគ្គបណ្តុះបណ្តាលចងក្រងក្រុម បណ្តាញអប់រំអ្នកបោះឆ្នោត
16 | 2025/10/20

វគ្គបណ្តុះបណ្តាលចងក្រងក្រុម បណ្តាញអប់រំអ្នកបោះឆ្នោត

កាលពីថ្ងៃទី១៣ ដល់ ១៥ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ ខុមហ្រ្វែល បានរៀបចំវគ្គបណ្តុះបណ្តាលមួយ មានអ្នកចូលរួម​សរុបចំនួន ២៥នាក់មកពី ១០ឃុំ ក្នុងខេត្តចំនួន ៥ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តព្រះវិហារ ។ ការបណ្តុះបណ្តាលនេះ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ ចេះចងក្រងក្រុម ឬបណ្តាញអប់រំអ្នកបោះឆ្នោត និងប្រែក្លាយអ្នកបោះឆ្នោតដែលបានបណ្តុះបណ្តាលនោះ ជាអ្នកដែលមានជំនាញ ការយល់ដឹងច្បាស់លាស់ និងមានលទ្ធភាពក្នុងការចែករំលែកព័ត៌មាននៅក្នុងក្រុម ឬបណ្តាញរបស់ពួកគេ ទាក់ទងជាមួយការបោះឆ្នោត​ដូចជា វិធីសាស្រ្តចងក្រងបណ្តាញអប់រំអ្នកបោះឆ្នោត គោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ និងប្រជាធិបតេយ្យ និងការបោះឆ្នោត និងរបៀបសង្កេតការណ៍ផ្សេងៗ ទៀត ដែលនឹងរៀបចំពង្រឹងជាបន្តបន្ទាប់ សម្រាប់ការចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨ ខាងមុខ ។
បន្ថែមលើចំណុចដែលបានរៀបរាប់ខាងលើ សិក្ខាកាមក៏បានផ្តល់ជូនពួកគេជាមួយនឹង ការសាកល្បងចំណេះដឹងមុន និងក្រោយវគ្គ របៀបរៀបចំក្នុងការចែករំលែកបន្តទៅសមាជិកក្រុម ឬបណ្តាញអប់រំអ្នកបោះឆ្នោតផងដែរ ។
ជាលទ្ធផលបានបង្ហាញថា ក្រោយពីវគ្គបណ្តុះបណ្តាលរយៈពេល​ ៣ថ្ងៃ សិក្ខាកាមបានបង្ហាញពីកម្រិតយល់ដឹងរបស់ពួកគេកើនឡើងតាមរយៈការសាកល្បងបំពេញសំណួរក្រោយវគ្គ ការសាកសួរ និងការជជែកពិភាក្សា រួមទាំងត្រៀមខ្លួនចូលរួម សង្កេតដំណើរការបោះឆ្នោតនាពេលខាងមុខ ។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត