ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
ព័ត៌មានស្តីពី កិច្ចពិភាក្សាឆ្លុះបញ្ចាំង
1038 | 2024/03/21

ព័ត៌មានស្តីពី កិច្ចពិភាក្សាឆ្លុះបញ្ចាំង

ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ រយៈពេល ៥ខែ ខុមហ្វ្រែល បានបញ្ចប់គម្រោងកម្មវិធីកិច្ចពិភាក្សារបស់ខ្លួនចំនួន ១៨ខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ធំ ។

កិច្ចពិភាក្សាទាំង ១៨ខេត្តនេះ ជាកិច្ចពិភាក្សាស្តីពី «ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ ទាក់ទងការបោះឆ្នោត» ។ កិច្ចពិភាក្សានេះ មានសមាសភាពចូលរួមពីភាគីពាក់ព័ន្ធសរុបចំនួន ៨៤៩នាក់ (ស្រ្តី ២៩៤នាក់) ចំណោមនោះរួមមាន សមាសភាពតំណាងអភិបាលខេត្ត ចំនួន ១២ខេត្ត តំណាងលេខាធិកាដ្ឋានខេត្តរៀបចំការបោះឆ្នោតចំនួន ១៨ខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១៥ខេត្ត តំណាងមកពីគណបក្សនយោបាយចំនួន ១២គណបក្ស មន្រ្តីមកពីសមាគម និងអង្គការសង្គមស៊ីវិលចំនួន ៣៣ស្ថាប័ន ជនជាតិដើមភាគតិច ជនមានពិការភាព ប្រជាពលរដ្ឋធម្មតា និងអតីតៈអ្នកសង្កេតការណ៍ខុមហ្វ្រែល ។

កិច្ចពិភាក្សានេះ បានប្រមូលធាតុចូលពីភាគីពាក់ព័ន្ធតាមបណ្ដាខេត្តទាំង ១៨ខាងលើនូវបញ្ហា ឬឧបសគ្គដែលបានជួបប្រទះ និងកើតឡើងនៅថ្នាក់ក្រោមជាតិ សរុបចំនួន ៤៣១ចំណុច និងអនុសាសន៍ ឬសំណូមពរសម្រាប់កែលម្អ ចំនួន ២៩៣ចំណុច ។

ធាតុចូលទាំងអស់ដែល ខុមហ្វ្រែល ប្រមូលបាន នឹងរៀបចំកិច្ចពិភាក្សាថ្នាក់ជាតិបន្តទៀត ដើម្បីជាមូលដ្ឋាន​ក្នុងការកែទម្រង់ការបោះឆ្នោត ។
១. ខេត្តកំពង់ចាម


២. ខេត្តព្រៃវែង


៣. ខេត្តបាត់ដំបង


៤. ខេត្តសៀមរាប


៥. ខេត្តរតនៈគិរី


៥. ខេត្តកំពត


៧. ខេត្តព្រះវិហារ


៩. ខេត្តកំពង់ធំ


១០. ខេត្តពោធិ៍សាត់


១១. ខេត្តបន្ទាយមានជ័យ


១២. ខេត្តកោះកុង


១៣. ខេត្តព្រះសីហនុ


១៤. ខេត្តឧត្តរមានជ័យ


១៥. ខេត្តក្រចេះ


១៦.​ ខេត្តមណ្ឌលគិរី


១៧. ខេត្តស្វាយរៀង


១៨. ខេត្តត្បូងឃ្មុំ



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត