ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ការផ្សាយសម្លេងសង្គមស៊ីវិល(VOC) កម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!» ប្រធានបទ «សិទ្ធិមនុស្សរបស់ស្រ្តី» វាគ្មិនកិតិ្តយស ១. កញ្ញា សេង រាសី នាយិការអង្គការ Silaka ២. កញ្ញា អយ ម៉ារីនី សមាជិកបណ្តាញពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងនៅកម្ពុជា សម្របសម្រួលដោយ កញ្ញា អ៊ីម ស៊ីវត្ថា សូមស្វាគមន៍ដោយរីករាយ ! តាមរយៈ៖ វិទ្យុសំបុកឃ្មុំ (FM105 MHz) ទូរស័ព្ទចូលរួម៖ 012 43 34 37 / 015 72 41 71 / 016 54 43 98
សូមរង់ចាំទស្សនាការផ្សាយផ្ទាល់​ នៅថ្ងៃស្អែកចាប់ពីម៉ោង ៧ៈ៣០ ដល់ ៨ៈ៣០ នាទី



ឃ្លាំមើលសភា និងតំណាងរាស្រ្ត៖ ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោល​បំណង​ បង្ហាញ​ដល់​ប្រជា​ពលរដ្ឋ​នូវ​ព័ត៌​មាន​មួយ​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត និង​អប់​រំ​ប្រជា​ពលរដ្ឋ​ព្រម​ទាំង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ឃ្លាំ​មើល​គណ​នេយ្យ​ភាព​របស់​មន្ត្រី​ជាប់​ឆ្នោត និង​ការ​វាយ​តម្លៃ​មិន​លម្អៀង​ស្តី​ពី​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ជាប់​ឆ្នោត​ ក្រោយ​ការ​បោះឆ្នោត​។ ការ​ប្រមូល​ព័ត៌មាន​ដើម្បី​ចង​ក្រង​ជា​របាយ​ការណ៍​ត្រូវ​បាន​រៀប​ចំ​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​៖
  • ណែ​នាំ​ដល់​លេខា​រាជ​ធានី​ខេត្ត​របស់​ខុម​ហ្វ្រែល ប្រមូល​ព័ត៌មាន​ពី​ការ​ចុះ​មូល​ដ្ឋាន​របស់​តំណាង​រាស្រ្ត ដោយ​តាម​ដាន​តាម​រយៈ​ការ​ចុះ​ដល់មូល​ដ្ឋាន ការ​ប្រមូល​របាយ​ការណ៍​ពី​ការិយា​ល័យ​តំណាង​រាស្រ្ត​តាម​រាជ​ធានី​ខេត្ត ទី​ស្នាក់​ការ​បក្ស និង​មធ្យោ​បាយ​ផ្សេងៗ​ទៀត ដែល​ជា​ជម្រើស ឬ​វិធី​សាស្រ្ត​អាច​ទទួល​បាន​ព័ត៌មាន។
  • ការ​ប្រមូល​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​សង្គម ទូរទស្សន៍ ការសែត និង​គេហ​ទំព័រ​របស់​គណបក្ស​ ឬ​គេហ​ទំព័រ​របស់​តំណាង​រាស្រ្ត​និមួយៗ
  • តាម​រយៈ​ការ​ទំនាក់​ទំនង​ទៅ​តំណាង​រាស្រ្ត ជំនួយ​ការ​តំណាង​រាស្រ្ត​ ឬ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត
  • ការ​ប្រមូល​ព័ត៌មាន​តាម​រយៈ​ព្រឹត្តិ​បត្រ​របស់​រដ្ឋ​សភា
  • តាម​រយៈ​ការ​សង្កេត​ក្នុង​រាល់​សម័យ​ប្រជុំ​របស់​រដ្ឋ​សភា។