១. សង្កេតការណ៍បោះឆ្នោត - បណ្តុះបណ្តាល និងដាក់ពង្រាយអ្នកសង្កេតការណ៍ ដើម្បីសង្កេតដំណើរការចុះឈ្មោះបោះឆ្នោតនិងធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ។ - បណ្តុះបណ្តាល និងដាក់ពង្រាយអ្នកសង្កេតការណ៍រយៈពេលវែង និងរយៈពេលខ្លី ដើម្បីសង្កេតដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតលឿន (parallel vote tabulation) ។ - ធ្វើការស្ទង់មតិរហ័សលើការពេញចិត្តរបស់អ្នកបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតភ្លាមៗ ។ ២. ការតស៊ូមតិ និងការបញ្ចុះបញ្ចូលសម្រាប់កំណែទម្រង់ការបោះឆ្នោត និងសមភាពយេនឌ័រក្នុងវិស័យនយោបាយ - ធ្វើការពិគ្រោះយោបល់ វេទិកា កិច្ចពិភាក្សាតុមូល និងសិក្ខាសាលា ដើម្បីជំរុញកិច្ចសន្ទនា ស្តីពីកំណែទម្រង់ការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសមភាពយេនឌ័រ និងលើកកម្ពស់ការចូលរួមសាធារណៈ ។ - បង្កើតអនុសាសន៍ និងរៀបចំកិច្ចប្រជុំពិភាក្សាសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាននៃច្បាប់ ស្ដីពីគណបក្សនយោបាយ ច្បាប់និងនីតិវិធីបោះឆ្នោត និងបទប្បញ្ញត្តិ គោលនយោបាយដោយផ្អែកលើការពិនិត្យផ្លូវច្បាប់ និងមតិរបស់ភាគីពាក់ព័ន្ធ ។ - សហការជាមួយអង្គការសង្គមស៊ីវិល ស្ថាប័នអន្តរជាតិ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិ។ ៣. កម្មវិធីសំឡេងសង្គមស៊ីវិល និងព័ត៌មានចម្រុះ ផលិត និងផ្សព្វផ្សាយកិច្ចពិភាក្សាតាមវិទ្យុ និងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, YouTube, TikTok, Telegram) រួមទាំងកិច្ចសន្ទនាខ្លី និងវីដេអូជីវចល។ ៤. ឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ និងរដ្ឋសភា - សង្កេត និងធ្វើរបាយការណ៍ពីលទ្ធផលការងាររបស់រដ្ឋសភា និងតំណាងរាស្ត្រ ។ - ផលិត និងផ្សព្វផ្សាយអត្ថបទសង្ខេបប្រចាំសប្តាហ៍ អំពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ។ - ផលិត និងផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពីលទ្ធិប្រជាធិបតេយ្យ ។ - សង្កេតការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ៥. ឃ្លាំមើលយេនឌ័រផ្នែកនយោបាយ និងបណ្តុះបណ្តាលសកម្មជននយោបាយស្ត្រី - សង្កេត ឃ្លាំមើលការអនុវត្តការងាររបស់មន្ត្រីជាប់ឆ្នោតជាស្ត្រី ទាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងសភា និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ។ - សង្កេតការចូលរួមនយោបាយរបស់ស្ត្រីក្នុងដំណើរការបោះឆ្នោត និងការស្ទង់មតិជាមួយអ្នកបោះឆ្នោតស្ត្រី ។ - បណ្តុះបណ្តាលសកម្មជននយោបាយជាស្ត្រី បេក្ខជនស្ត្រី អំពីការផ្តល់អំណាចដល់ស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេច ចិត្ត ។