ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។

ទិសដៅយុទ្ធសាស្ត្រ ២០២៤ - ២០២៨

១- ពង្រឹងការចូលរួមរបស់ពលរដ្ឋ និងការអប់រំអ្នកបោះឆ្នោត ៖ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ ដោយផ្តោតលើស្ត្រី យុវជន និងក្រុមងាយរងគ្រោះ ។

២- ធ្វើឱ្យប្រសើរឡើងនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងតម្លាភាព ៖ ដើម្បីបង្កើនទំនុកចិត្តក្នុងដំណើរការបោះឆ្នោត តាមរយៈការត្រួតពិនិត្យ និងការតស៊ូមតិគ្រប់ជ្រុងជ្រោយសម្រាប់កំណែទម្រង់ការបោះឆ្នោត ។

៣- ពង្រឹងសង្គមស៊ីវិលដែលមានភាពធន់ និងបង្កើតបណ្តាញសម្រាប់ការពង្រឹងយន្តការរាយការណ៍ អំពីការរំលោភសិទ្ធិមនុស្ស និងគណនេយ្យភាពប្រជាធិបតេយ្យ ។

៤- លើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ៖ ដើម្បីបង្កើនចំនួនតំណាងស្ត្រីក្នុងថ្នាក់សម្រេចចិត្តកាន់តែច្រើន និងចូលរួមក្នុងដំណើរការនយោបាយ ។

៥- ពង្រឹងសមត្ថភាពរបស់ស្ថាប័ន ៖ បង្កើនប្រសិទ្ធភាពការងាររបស់ស្ថាប័ន តាមរយៈការអភិវឌ្ឍសមត្ថភាពបុគ្គលិក ការវាយតម្លៃ និងការលើកទឹកចិត្ត ។