ការផ្សាយផ្ទាល់សម្លេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃពុធ ទី២០ ខែមិនា ឆ្នាំ២០១៩ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ប្រធានបទ៖ «បំណុលសាធារណៈរបស់កម្ពុជា» វាគ្មិនកិត្តិយស៖ - លោកបណ្ឌិត មាសនី អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម(ភ្ជាប់តាមទូរស័ព្ទ) - លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា - លោក ហេង គឹមហុង មន្រ្តីគម្រោងនៃមជ្ឈមណ្ឌល PDP សម្របសម្រួលដោយ៖ លោក លី ចាន់ដារ៉ាវុត កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ តាមរយៈ៖ វិទ្យុសំបុកឃ្មុំ (FM105 MHz) ភ្នំពេញ លេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 015 72 41 71 / 016 54 43 98
១-អបរំ ៖ ក្នុងគោលបំណងផ្ទល់ចំណេះដឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីចូលរួម ក្នុង​អភិក្រម ប្រ​ជាធិប​តេយ្យ និង​ការបោះឆ្នោត ។ ការងារអប់រំរួមមានៈ – រៀបចំគ្រូបង្គោលស្ម្រ័គចិត្ដនិងគ្រូតាមខេត្ដ ចុះបើកវគ្គបណ្ដុះបណ្ដាលដល់បណ្ដាថ្នាក់ស្រុក ឃុំ ភូមិ ។ – ចុះផ្សព្វផ្សាយផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ។ – អប់រំតាមរយៈការផ្សព្វផ្សាយតាមផ្ទាំងរូបភាព វីដេអូរឿងខ្លី វិទ្យុ ទូរទស្សន៍ ។ល។ ២-អង្កេត ៖ ធ្វើការអង្កេតតាមដាន ទទួល​ពាក្យបណ្ដឹង និង​ធ្វើ​អន្ដ​រាគមន៍​នៅ​ដំ​ណាក់​កាល​មុន ពេល​បោះ ឆ្នោតថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត ។ – រៀបចំអ្នកស្ម័គ្រចិត្ដអង្កេតលើដំណើររៀបចំការបោះឆ្នោតគ្រប់ដំណាក់កាល ។ – ធ្វើអន្ដរាគមន៍ ឬធ្វើសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈ ។ – សិក្សាស្រាវជ្រាវការខ្វះខាត និង​ការរីក​ចំរើន​នៃ​ការ​អនុវត្ដន៍​កិច្ច​សន្យា​របស់​អ្នក​ជាប់​ឆ្នោត នៅ​ក្រោយ​ពេល​បោះឆ្នោត ។ ៣-ពត៌មាន និងទំនាក់ទំនងក្រៅ ៖ ធ្វើការទំនាក់ទំនង និងផ្ដល់ពត៌មានរវាងអង្គការ សមាគមន៍ ក្នុង​ស្រុក និងតំបន់ដើម្បីផ្លាស់ប្ដូរ និងដកស្រង់បទពិសោធន៍ ។ ធ្វើ​ការ​ទំ​នាក់​ទំ​នង ជា​​មួយ​​ស្ថា​ប័ន និតិបញ្ញាត្ដិ និ​តិប្រ​តិប​ត្ដិ និង​បណ្ដាញផ្សព្វផ្សាយនានា ។ រៀបចំឯកសារបោះពុម្ភ និងធ្វើការផ្សព្វផ្សាយតាមរយៈព្រឹត្ដិបត្រ ខិតប័ណ្ណ ផ្ទាំងរូប​ភាព សៀវ ភៅ​ផ្នត់ វិទ្យុ ទូរទស្សន៍ កាសែត។ល។ ដើម្បីផ្ដល់ចំណេះដឹង និងពត៌មានដល់បណ្ដាញ និង ប្រជាពល រដ្ឋ គ្រប់លំដាប់ថ្នាក់ ។ ៤-ការតស៊ូមតិៈ សកម្មភាពតស៊ូមតិតាមរយៈការចរចារបញ្ចុះបញ្ចូល តវ៉ាជាមួយថ្នាក់ដឹកនាំ កំពូលៗ នៃគណបក្សនយោបាយ សមាជិកព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ។ តាម​រយៈ​ការ​ពិ​ភាក្សា ស្រាវជ្រាវ និងស្ទង់មតិ សកម្មភាពនេះមានការរៀបចំធ្វើសិក្ខាសាលា សន្និសីទ មិទ្ទិញ និង វេទិការ សាធារណៈ ។ល។