ការផ្សាយផ្ទាល់សម្លេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត» ប្រធានបទ៖ «អព្យាក្រឹត្យភាពនៃមន្រ្តីរាជការ» វាគ្មិនកិត្តិយស៖ - ​​​​​​​​​លោក ហ៊ីម យន់ អ្នកស្រមបស្រមសម្រួល លេខាធិការដ្ឋាន សម្ព័នដើម្បីសិចរុតភាព និងគណនេយ្យភាពសង្គម (CISA) - លោក សរម៉ូរី ជាអនុប្រធាននៃបណ្តាញយុវជនកម្ពុជា(CYN) សម្របសម្រួលដោយ៖ កញ្ញា នឿន ដាវីន កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ តាមរយៈ៖ វិទ្យុសំបុកឃ្មុំ (FM105 MHz) លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437 / 015 724 171
សង្កេតការណ៍បោះឆ្នោត៖ រាល់​អាណត្តិ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ជ្រើស​តាំង​តំណាង​រាស្រ្ត ខុម​ហ្វ្រែល តែង​តែ​គៀង​គរ​សមា​គម អង្គការ​សង្គម​ស៊ី​វិល អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត។ អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​ប្រជា​ពលរដ្ឋ​ផង​ តែង​តែ​មាន​ការ​ចូល​រួម​ទាំង​ធន​ធាន​ថវិកា អ្នក​ស្ម័គ្រ​ចិត្ត​ផង​ដែរ។ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​​ មាន​អ្នក​ចូល​រួម​សង្កេត​ការណ៍​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ចំនួន​ជាង ១៥០០០​នាក់​។ ការ​ចូល​រូម​របស់​​អ្នក​សង្កេត​ការណ៍​គឺ​ដើម្បី​ប្រមូល​ព័ត៌​មាន​ទាក់​ទង​ការ​អនុវត្ត​ពី​ភាព​មិន​ប្រក្រតី​នៃ​បទ​បញ្ជា និង​នីតិ​វិធី ការ​ទិញ​សន្លឹក​ឆ្នោត ការ​គម្រាម​កំហែង ការ​បំភិត​បំភ័យ និង​ការ​ប្រមូល​លទ្ធ​ផល​ឆ្នោត​ រួម​ទាំង​បរិយា​កាស​នយោ​បាយ​នៅ​តាម​មូល​ដ្ឋាន​ផង​ដែរ។ រាល់​ព័ត៌មាន​ដែល​ទទួល​បាន​ពី​អ្នក​សង្កេត​ការណ៍ យើង​ធ្វើ​ការ​វិភាគ​ដោយ​វាយ​តម្លៃ​លើ​ព័ត៌​មាន​​​ដែល​ទទួល​បាន និង​ចង​ក្រង​ជា​របាយ​ការណ៍ ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​បាន​រក​ឃើញ​ជូន​ដល់​សាធារណៈ​ជន​ រួម​ទាំង​រៀប​ជា​អនុ​សាសន៍​ជូន​ដល់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ។ អ្នក​សង្កេត​ការណ៍ បាន​រៀប​ចំ​ឡើង​តាម​ដំណាក់​កាល​​នៃ​ដំណើរ​ការ​បោះ​ឆ្នោត ដូច​ជា ដំណាក់​កាល​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​ឃោស​នា​បោះ​ឆ្នោត ថ្ងៃ​បោះ​ឆ្នោត និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​(ត្រឹម​ប្រកាស​លទ្ធ​ផល​ឆ្នោត​ផ្លូវ​ការ​)។