ឃ្លាំមើលរដ្ឋាភិបាល៖ គំរោងនេះត្រូវបានដំណើរការជារៀងរាល់ឆ្នាំក្នុងគោលបំណង៖
- ឃ្លាំមើល និងវាស់ស្ទង់ការបំពេញការអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
- ឃ្លាំមើលការបំពេញសន្យារបស់មន្ត្រីជាប់ឆ្នោត
- ឃ្លាំមើលការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ
- ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋផ្តល់ពិន្ទុលើការអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
- ផ្តល់របាយការណ៍ដែលឆ្លុះបញ្ចាំងពីការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
ឆ្លើយតបនឹងគោលបំណងដែលបានរៀបរាប់ខាងលើ វិធីសាស្ត្រចំនួនពីរត្រូវបានយកមកអនុវត្តរួមមាន៖ ការវិភាគទិន្នន័យដែលមានស្រាប់ និងការរៀបចំវេទិកាម្ចាស់ឆ្នោត ស្តីពីការផ្តល់ពិន្ទុលើការបំពេញ/អនវត្តន៍ នយោបាយរបស់រាជរដ្ឋាភិបាល។ របាយការណ៍ប្រចាំឆ្នាំនៃគម្រោងនេះ នឹងត្រូវបានផលិត ដោយបង្ហាញពីលទ្ធផលនៃការបំពេញការអនុវត្តន៍ និងការវាយតម្លៃរបស់ប្រជាពលរដ្ឋលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសូចនាករណ៍ច្បាស់លាស់ និង មិនច្បាស់លាស់។ លទ្ធផលដែលកើតចេញពីការវិភាគលើទិន្នន័យដែលប្រមូលបានទាក់ទងនឹងកម្មវិធីនយោបាយដែលមានសូចនាករច្បាស់ និងលទ្ធផលពីការផ្តល់ពិន្ទុរបស់ប្រជាពលរដ្ឋចំពោះកម្មវិធីនយោបាយដែលមិនមានសូចនាករច្បាស់លាស់ត្រូវបានផលិតជារបាយការណ៍។
របាយការណ៍នេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមរយៈប្រពន្ធ័ផ្សព្វផ្សាយព័ត៌ របស់ខុមហ្វ្រែល ឬប្រពន្ធ័ផ្សព្វផ្សាយព័ត៌ដទៃទៀត ដើម្បីចែកជូនភាគីពាក់ព័ន្ធដូចជា៖ រាជរដ្ឋាភិបាល ម្ចាស់ជំនួយ ឬដៃគូរអភិវឌ្ឍន៍ប្រទេសកម្ពុជា អង្គការសង្គមស៊ីវិលដែលមានបេសកម្មទាក់ទងនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។