១-អបរំ ៖ ក្នុងគោលបំណងផ្ទល់ចំណេះដឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីចូលរួម ក្នុងអភិក្រម ប្រជាធិបតេយ្យ និងការបោះឆ្នោត ។
ការងារអប់រំរួមមានៈ
– រៀបចំគ្រូបង្គោលស្ម្រ័គចិត្ដនិងគ្រូតាមខេត្ដ ចុះបើកវគ្គបណ្ដុះបណ្ដាលដល់បណ្ដាថ្នាក់ស្រុក ឃុំ ភូមិ ។
– ចុះផ្សព្វផ្សាយផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ។
– អប់រំតាមរយៈការផ្សព្វផ្សាយតាមផ្ទាំងរូបភាព វីដេអូរឿងខ្លី វិទ្យុ ទូរទស្សន៍ ។ល។
២-អង្កេត ៖ ធ្វើការអង្កេតតាមដាន ទទួលពាក្យបណ្ដឹង និងធ្វើអន្ដរាគមន៍នៅដំណាក់កាលមុន ពេលបោះ ឆ្នោតថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត ។
– រៀបចំអ្នកស្ម័គ្រចិត្ដអង្កេតលើដំណើររៀបចំការបោះឆ្នោតគ្រប់ដំណាក់កាល ។
– ធ្វើអន្ដរាគមន៍ ឬធ្វើសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈ ។
– សិក្សាស្រាវជ្រាវការខ្វះខាត និងការរីកចំរើននៃការអនុវត្ដន៍កិច្ចសន្យារបស់អ្នកជាប់ឆ្នោត នៅក្រោយពេលបោះឆ្នោត ។
៣-ពត៌មាន និងទំនាក់ទំនងក្រៅ ៖ ធ្វើការទំនាក់ទំនង និងផ្ដល់ពត៌មានរវាងអង្គការ សមាគមន៍ ក្នុងស្រុក និងតំបន់ដើម្បីផ្លាស់ប្ដូរ និងដកស្រង់បទពិសោធន៍ ។ ធ្វើការទំនាក់ទំនង ជាមួយស្ថាប័ន និតិបញ្ញាត្ដិ និតិប្រតិបត្ដិ និងបណ្ដាញផ្សព្វផ្សាយនានា ។
រៀបចំឯកសារបោះពុម្ភ និងធ្វើការផ្សព្វផ្សាយតាមរយៈព្រឹត្ដិបត្រ ខិតប័ណ្ណ ផ្ទាំងរូបភាព សៀវ ភៅផ្នត់ វិទ្យុ ទូរទស្សន៍ កាសែត។ល។ ដើម្បីផ្ដល់ចំណេះដឹង និងពត៌មានដល់បណ្ដាញ និង ប្រជាពល រដ្ឋ គ្រប់លំដាប់ថ្នាក់ ។
៤-ការតស៊ូមតិៈ សកម្មភាពតស៊ូមតិតាមរយៈការចរចារបញ្ចុះបញ្ចូល តវ៉ាជាមួយថ្នាក់ដឹកនាំ កំពូលៗ នៃគណបក្សនយោបាយ សមាជិកព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ។ តាមរយៈការពិភាក្សា ស្រាវជ្រាវ និងស្ទង់មតិ សកម្មភាពនេះមានការរៀបចំធ្វើសិក្ខាសាលា សន្និសីទ មិទ្ទិញ និង វេទិការ សាធារណៈ ។ល។