ឃ្លាំមើលសភា និងតំណាងរាស្រ្ត៖ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង បង្ហាញដល់ប្រជាពលរដ្ឋនូវព័ត៌មានមួយដែលមានការជឿទុកចិត្ត និងអប់រំប្រជាពលរដ្ឋព្រមទាំងលើកទឹកចិត្តក្នុងការឃ្លាំមើលគណនេយ្យភាពរបស់មន្ត្រីជាប់ឆ្នោត និងការវាយតម្លៃមិនលម្អៀងស្តីពីការបំពេញការងាររបស់មន្ត្រីជាប់ឆ្នោត ក្រោយការបោះឆ្នោត។ ការប្រមូលព័ត៌មានដើម្បីចងក្រងជារបាយការណ៍ត្រូវបានរៀបចំតាមវិធីសាស្រ្តដូចខាងក្រោម៖
- ណែនាំដល់លេខារាជធានីខេត្តរបស់ខុមហ្វ្រែល ប្រមូលព័ត៌មានពីការចុះមូលដ្ឋានរបស់តំណាងរាស្រ្ត ដោយតាមដានតាមរយៈការចុះដល់មូលដ្ឋាន ការប្រមូលរបាយការណ៍ពីការិយាល័យតំណាងរាស្រ្តតាមរាជធានីខេត្ត ទីស្នាក់ការបក្ស និងមធ្យោបាយផ្សេងៗទៀត ដែលជាជម្រើស ឬវិធីសាស្រ្តអាចទទួលបានព័ត៌មាន។
- ការប្រមូលតាមរយៈប្រព័ន្ធព័ត៌មានសង្គម ទូរទស្សន៍ ការសែត និងគេហទំព័ររបស់គណបក្ស ឬគេហទំព័ររបស់តំណាងរាស្រ្តនិមួយៗ
- តាមរយៈការទំនាក់ទំនងទៅតំណាងរាស្រ្ត ជំនួយការតំណាងរាស្រ្ត ឬប្រធានក្រុមតំណាងរាស្រ្ត
- ការប្រមូលព័ត៌មានតាមរយៈព្រឹត្តិបត្ររបស់រដ្ឋសភា
- តាមរយៈការសង្កេតក្នុងរាល់សម័យប្រជុំរបស់រដ្ឋសភា។