គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) គឺជាអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ អព្យាក្រឹត្យមួយ ដែលត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ១៩៩៥ ដោយអង្គការសិទ្ធិមនុស្ស ដូចជាសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ។
ខុមហ្វ្រែលត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះជាអង្គការមិនមែនរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃក្នុងខែធ្នូ ឆ្នាំ១៩៩៧។ ចាប់តាំងពីការបោះឆ្នោត ឆ្នាំ១៩៩៨មក ខុមហ្វ្រែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ ក្នុងការបោះឆ្នោតនីមួយៗចាប់ពី ឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០១៧ ខុមហ្វ្រែលបានបណ្តុះបណ្តាល និងដាក់ពង្រាយអ្នកស្ម័គ្រចិត្តជាង ១ម៉ឺននាក់ ដើម្បីសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅកម្ពុជា ។ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២២ អ្នកសង្កេតការណ៍ ចំនួន១,៨៥៨នាក់ ត្រូវបានដាក់ពង្រាយ ហើយ ចំនួន៥,០៣៦នាក់ សម្រាប់ឆ្នាំ២០២៣ ។