ខុមហ្វ្រែលមានគណៈកម្មាធិការ ១២ រូប ដែលសុទ្ធតែជាអ្នកដឹកនាំនៃអង្គការ សមាគម ជាសមាជិក របស់ខ្លួន និងមានតួនាទីកំណត់ទិសដៅ ការងាររបស់គណៈកម្មាធិការ ។ ខុមហ្វ្រែល មាននាយកប្រតិបត្ដិ និងគណៈកម្មការប្រតិបត្ដិ ចំនួន ០៧ រូប ជាអ្នកគ្រប់គ្រងការងារប្រចាំថ្ងៃ ។
បច្ចុប្បន្នខុមហ្វ្រែល បានរៀបចំបណ្ដាញរបស់ខ្លួន នៅថ្នាក់ខេត្ដ/ក្រុង ស្រុក/ខ័ណ្ឌ និងឃុំ/សង្កាត់ ទូទាំង ២៤ខេត្ដ/ក្រុង សុទ្ធតែជាអ្នកស្ម័គ្រចិត្ដ ដែលមានមុខងារជាៈ ក្រុមប្រតិបត្ដិការ ខេត្ដ/ក្រុង អ្នកទំនាក់ទំនង ស្រុក/ខ័ណ្ឌ និងសកម្មជនឃុំ/សង្កាត់ ។