ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន ស្ដី​ពី លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុវត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព ក្នុង​ខេត្ដ កំ​ពង់​ស្ពឺ

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​កំ​ពង់​ស្ពឺ​ប្រមាណ ៨៥នាក់ ក្នុង​នោះ​មានស្ដ្រី ៣១​នាក់ (៣៦%) មក​ពីសហគមន៍​​ព្រៃ​ឈើ ដីធ្លី....... អង្គ​ការ​មិន​មែនរដ្ឋា​ភិ​បាល​នានា​ អាជី​វករ/​ពាណិជ្ជ​ករ មន្ដ្រី​រាជ​ការ សិស្ស​/​និស្សិត​ កសិករ​​ដែល​មក​ពី​ស្រុក​ផ្សេង​គ្នា​ក្នុង​ខេត្ដ​កំ​ពង់​ស្ពឺ បាន​បង្ហាញ​ការ​ពេញ​ចិត្ដ​ទៅ​លើ​ការ​បំ​ពេញ​ការ​ងារមន្ដ្រី​ជាប់​ឆ្នោត​ក្នុង​​ការ​អនុវត្ដន៍​លក្ខខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​កំ​ពង់​ស្ពឺ បើ​ទោះបី​ជាលក្ខ​ខណ្ឌសន្ទស្សន៍​ទាំង​នេះមិន​​ត្រូវ​បាន​អនុវត្ដ​បាន​១០០% ក៏​ដោយ​។

ម្ចាស់​ឆ្នោត​ភាគ​ច្រើន​បាន​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​ផ្ដល់​ជា​ពិន្ទុ​ការ​អនុ​វត្ដន៍ លក្ខ​ខណ្ឌសន្ទស្សន័​នៃ​វិស័យ​​​អា​ទិភា​ព​នី​មួយៗនៅចន្លោះ​ធ្វើ​បា​ន​ខ្លះ និង​ធ្វើ​បាន​ពាក់​កណ្ដាល ក្នុង​នោះ​ចំ​នុច​ពី​រដែល​ម្ចាស់​ឆ្នោត​មិន​ទាន់​​ពេញ​ចិត្ដ​ការ​អនុវត្ដន៍​ដូច​ជា​ចំនុច​ទាក់​ទង​ការ​ផ្ដល់ និង​ដោះ​ស្រាយ​ដី​សម្ប​ទាន​សង្គម​កិច្ច ការ​រកទី​ផ្សា និងសំ​រប​​សំ​រួល​តំ​លៃ​សំរាប់​ផលិត​ផល​កសិកម្ម​​ និង​ការ​ផ្ដល់​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃដល់​អ្នក​ក្រ។


លើក​លែង​តែ​ចំណុច​ទី​៩ ស្នើអោយ​មាន​ច្បាប់​ប្រ​ឆាំង​អំ​ពើពុក​រលួយ ដែល​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​​វា​យ​តម្លៃ​ពេញ​ចិត្ដ​ទាំង​ស្រុង ពី ៨១% ទៅ ១០០%។

ទោះ​បី​យ៉ាង​ណា មន្ដ្រី​ជាប់​ឆ្នោត រួម​មាន អ្នក​តំ​ណាងរា​ស្ដ្រ ឯក​ឧត្ដម លី សុន ឯក​ឧត្ដម នុត រំដួល,សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ដ ឯក​ឧត្ដម ពយ សារិទ្ធ និង​អភិបាល​រង​ខេត្ដ​កំពង់ស្ពឺ លោក​ស្រី ទឹម សាវ៉ាត​បាន​សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ជម្រុញ​ការ​អនុវត្ដន៍​លក្ខខណ្ឌ​សន្ទស្សន៍​ដែល​មិន​ទាន់​បាន​សម្រេច។ការ​វាយ​តម្លៃ​នេះ ម្ចាស់​ឆ្នោត​ធ្វើ​ការ​ផ្ដល់​ពិន្ទុ​ទៅលើ​ការ​បំ​ពេញ​/​សម្រេច​បាន​ទៅ​លើ​ចំ​នុច​នី​មួយ​ៗដែល​ម្ចាស់​ឆ្នោត​បាន​ធ្វើ​ការ​ទាម​ទារ​កាល​ពី​ឆ្នាំ២០០៩ ដោយ​ឱ្យពិ​ន្ទុ “​ពិន្ទុ​១ សំ​រាប់​ការ​មិន​បាន​ធ្វើទា​ល់តែ​សោះឬ​បាន​ធ្វើ​តិច​តួច (ច្រើន​បំ​ផុត​ត្រឹម​ ២០%)” “ពិន្ទុ​២​ សំ​រាប់​ការ​បាន​ធ្វើ​ខ្លះ (២១%-៤០%)” “ពិន្ទុ​៣​សំ​រាប់​ការ​បាន​ធ្វើមធ្យម ឬ​បាន​ធ្វើពា​ក់កណ្ដាល (៤១%-​៦០​%)​” “​ពិន្ទុ​៤ ​សំរា​ប់​ការ​បានធ្វើច្រើន​ (៦១​%​-៨០​%)​” និង​ “​ពិន្ទុ៥ សំរា​ប់ការបាន​ធ្វើស្ទើរ​តែ​ទាំង​ស្រុង ឬ​បាន​ធ្វើ​ទាំង​ស្រុង (៨១%-​១០០​%)​”។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark