ថ្ងៃច័ន្ទ ទី27 ខែមីនា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី​ លទ្ធផ​ល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​

គណៈកម្មាធិការខុមហ្វ្រែល បាន​រៀប​​ចំ​​សិក្ខា​សាលា​សម្លេង​ម្ចាស់​ឆ្នោត​មួយ​​ស្តី​ពី​​​​​ ការ​កំ​ណត់​តម្រូវ​ការ​ជា​​អា​ទិភាព ក្នុងឃុំ សង្តាត់​ដាច់​ស្រ​យាល ដែល​ធ្វើ​ឡើង​នៅ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក ខេត្ត​ស្ទឹង​ត្រែង កាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១១​។ មានអ្នក​​មាន​​សិទ្ធិ​​បោះ​ឆ្នោត​ប្រ​មាណ​​ ៥០ នាក់ (៣២% ជាស្ត្រី)  មក​ពី​គ្រប់ភូមិ​​ក្នុង​ឃុំ ដែល​​រួម​​មាន​​តំ​ណាង​​​សហគមន៍ តំ​ណាង​​គណ​បក្ស​​​​នយោ​បាយ​ប្រចាំ​ឃុំ និង​​ជា​​​សមាជិក​​ក្រុម​​ប្រឹ​ក្សា​ឃុំ អាជ្ញា​ធរ​​ភូមិ អង្គការ​​មូល​​ដ្ឋាន និង​​ប្រ​ជា​ពល​រដ្ឋ​​នៅ​ក្នុង​ឃុំ​​បាន​ចូល​រួម​​ពិ​ភាក្សា​​នៅ​​ក្នុង​​​សិក្ខា​សាលា​នេះ។

ប្រ​ជា​ពល​រដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ​​១០០% បានបោះ​ឆ្នោត​គាំ​ទ្រ​តម្រូវ​ការ​​ជា​អា​ទិភាព​ទាំង ៥​ នៅក្នុងឃុំ​ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង​/​ឬ​គណ​បក្សន​យោបាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​នយោ​បាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ។

 

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark