ថ្ងៃព្រហស្បតិ៍ ទី23 ខែមីនា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ​ផល​សិក្ខា​សា​លាស​ម្លេងម្ចា​ស់ឆ្នោតឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះ​វិ​ហារ

ដោយ​មាន​ការ​គាំ​ទ្រ​ពី​គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល សហកា​រ​ជាមួយ​នឹង  សមា​គមជន​ជាតិ​ដើម​ភាគ​តិច​កួយ បាន​រៀប​ចំ​សិក្ខា​សាលា​សម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តី​ពី ការ​កំ​ណត់​តម្រូវ​ការ​ជា​អា​ទិ​ភាព​ក្នុងឃុំ​-​សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើ​ឡើង​នៅ​ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះ​វិ​ហារ  កាល​ពី​ថ្ងៃ​ទី​១២ មី​នា ឆ្នាំ​២០១២​។ មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ ៦០ នាក់ (​៣១​%​ជា​ស្រ្តី និង​៦៣​%ជាជនជាតិ​ដើម​ភាគ​តិច​កួយ​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែល​រួម​មាន តំ​ណាង​សហ​គមន៍ តំ​ណាង​គណ​បក្ស​ន​យោ​បាយ​ប្រ​ចាំ​ឃុំ សមា​ជិកក្រុម​ប្រឹក្សា​ឃុំ អាជ្ញា​ធរ​ភូមិ អង្គ​ការ​មូល​ដ្ឋាន និង​ប្រ​ជា​ពល​រដ្ឋ​នៅក្នុងឃុំ​បាន​ចូល​រួម​ពិ​ភាក្សា​នៅ​ក្នុង​សិក្ខា​សា​លា​នេះ​។

ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សាលាស្ទើរ​តែ ១០០​% បាន​បោះឆ្នោ​ត​គាំ​ទ្រ​តម្រូវ​ការជា​អាទិភាព​ទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះស្រា​យ និង​/​ឬ គណ​ប​ក្សនយោបាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង កម្មវិធី​នយោ​បាយរបស់​ខ្លួន​ក្នុង​ការ​បោះឆ្នោ​ត​ឃុំ-​ស​ង្កាត់​ខាង​មុខ​។
Share/Save/Bookmark