ថ្ងៃព្រហស្បតិ៍ ទី23 ខែមីនា ឆ្នាំ 2017

 English

សេច​ក្តីជូន​ដំ​ណឹង ពី​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​” ការ​ផ្តល់​អំ​ណាច​ដល់​ស្រ្តីក្នុង​វិស័យ​នយោបាយ​” និង “​ស្រ្តី​អាច​ធ្វើ​បាន​”

សំបុត្រអគ្គិសនី បោះពុម្ព PDF

គណៈ​កម្មា​ធិ​ការ ខុម​ហ្រ្វែល មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​ដំ​ណឹង​ដល់​លោក លោក​ស្រី នាង​កញ្ញា ជា​តំ​ណាង​សារ​ព័ត៌​មាន វិទ្យុ ទូរ​ទស្សន៍​ជាតិ និង​អន្តរ​ជាតិ​ព្រម​ទាំង​អង្គ​ការ​ជាតិ និង​អន្តរ​ជាតិ​ទាំង​អស់​មេត្តា​ជ្រាប​ថា គណៈ​កម្មាធិការ​ខុម​ហ្រ្វែល​នឹង​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​” ការ​ផ្តល់​អំ​ណាច​ដល់​ស្រ្តីក្នុង​វិស័យ​នយោបាយ​” និង “​ស្រ្តី​អាច​ធ្វើ​បាន​” ចំនួន​០៣ វគ្គ​ដល់​បេក្ខ​នារី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹ​ក្សា​ឃុំ​/​សង្កាត់ អា​ណត្តិ​ទី​៣ ក្នុង​ខេត្ត​គោ​ល​ដៅ​ចំ​នួន០៣​។

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោល​បំ​ណងៈ

១) បង្កើន​សមត្ថ​ភាព​បេក្ខ​ជន​ឈរ​ឈ្មោះបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​ជា​ស្រ្តី អំ​ពី​របៀប​បង្កើត​កម្ម​វិធី​នយោបាយ​ដោយ​ផ្អែក​លើ​សមភាព​យេន​ឌ័រ ការ​តស៊ូមតិ និង​សា​រៈ​សំ​ខាន់​នៃ​ក្រ​បខណ្ឌ័សិ​ទ្ឋិ​ស្រ្តី​ជា​សិទ្ឋិ​មនុស្ស​ដើម្បី​កសាង​គណ​នេយ្យ​ភាព​សង្គម និង​អភិបាល​កិច្ច ផែន​ការ​យុទ្ឋ​សាស្រ្ត​សម្រាប់ការបោះ​ឆ្នោត យុទ្ឋ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​ដោយ​ជោគ​ជ័យ ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​(​ចំ​នុច​សំ​ខាន់ៗ​នៃ​ច្បាប់​បោះ​ឆ្នោត នី​តិ​វិធី និង​បទ​បញ្ជាររ​បស់ គ ជ ប របៀប​ដោះស្រាយ​ជា​មួយ​បច្ចេក​ទេស​គ្រប​សង្កត់​។

២) បង្កើន​ភាព​អង់​អាច​ក្លាហាន​ដល់​បេក្ខ​ជន​ជា​ស្រ្តី​ក្នុង​ការ​ធ្វើ​យុទ្ឋ​នាការ​ឃោស​នាបោះ​ឆ្នោត។

សេច​ក្តី​ជូន​ដំ​ណឹង​នេះ ចាត់​ទុក​ជា​ការ​អញ្ជើញ​ដល់​លោក លោក​ស្រី នាង​កញ្ញា​តំ​ណាង​សារព័ត៌​មាន វិទ្យុ ទូរ​ទស្សន៍ ជាតិ អន្តរ​ជាតិ ព្រម​ទាំង​អង្គ​ការ​ជាតិ និង​អន្តរ​ជាតិ​ទាំង​អស់​ចូល​រួម​យក​ព័ត៌​មាន​តាម​ការ​គួរ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark