ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

លិខិត​ចំ​ហគោរ​ពជូនគណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​បញ្ជាក់​បន្ថែម​លើ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​ស្តី​ពី​ការ​បន្ថែម​ថ្ងៃ​នៃ​ការចុះឈ្មោះបោះឆ្នោត ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦

សំបុត្រអគ្គិសនី បោះពុម្ព PDF

រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
យើងខ្ញុំដែលជាអង្គការ សមាគម និងសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដូចមានឈ្មោះខាងក្រោម សូមស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ថែមរយៈពេលនៃការចុះឈ្មោះបោះឆ្នោតចំនួន០៧ (ប្រាំពីរ) ថ្ងៃបន្ថែមទៀត។ ការសម្រេចបន្ថែមរយៈពេល១ថ្ងៃរបស់ គ.ជ.ប គឺមិនគ្រប់គ្រាន់ទេ។ ការពន្យារការផ្ដល់សុពលភាពបញ្ជីឈ្មោះបោះឆ្នោតផ្លូវការដល់ពាក់កណ្ដាលខែកុម្ភៈ ក៏មិនប៉ះពាល់ដល់ការចាប់ ផ្ដើមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០១៧នោះទេ។ ក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានចំនួនកើនឡើងរហូតដល់ប្រមាណ៦ម៉ឺន៨ពាន់នាក់។ រាជធានី ខេត្តដែលយើងខ្ញុំស្នើឲ្យមានការបន្ថែមរយៈពេលនៃការចុះឈ្មោះបោះឆ្នោតរួមមានៈ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តស្វាយរៀង និងខេត្តតាកែវ។ ព្រោះថានៅរាជធានី និងខេត្តទាំងនេះ អត្រានៃអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនទាប បើធៀបនឹងខេត្តដទៃទៀត តែមានចំនួនអ្នកមកចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃច្រើនចាប់ពី១៧០០នាក់ ទៅ១៧០០០នាក់។
យើងខ្ញុំយល់ឃើញថា ចំនួនប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោតយ៉ាងតិច៩៥ភាគរយ ដើម្បីឲ្យចំនួនប្រជាពលរដ្ឋដែលនៅសល់ទាំងនោះ មានពេលវេលាក្នុងការចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យពួកគេអាចចូលរួមអនុវត្តសិទ្ធិដូចមានចែងក្នុងមាត្រា៣៤នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត»។ សិទ្ធិនេះមានចែងក្នុងច្បាប់បោះឆ្នោត ហើយការស្នើបន្ថែមរយៈពេលនេះមិនបណ្ដាលឲ្យមានការកែប្រែច្បាប់បោះឆ្នោតនោះទេ។
សម្រាប់ព័ត៌មានបន្ថែម៖
អង្គការ            ឈ្មោះ                លេខទូរស័ព្ទ
•    COMFREL     លោក គល់ បញ្ញា    ០១២ ៩៤២ ០១៧
•    PDP-Center     លោក យង់ គិមអេង    ០១៦៨២៨ ២១១
•    NICFEC     លោក សំ គន្ធាមី    ០១២ ៨២២ ២៧៣
•    SILAKA    លោកស្រី ធីតា ឃឹះ    ០១២ ៨៣៨ ៤៦៤
•    ADHOC    លោក ឡាត់ គី    ០៨៨ ៥៦៧ ៣៣៣ ៣
•    YRDP    លោក ជាង សុខា    ០១២ ៣៦០ ៤៦៤
•    CISA    លោក ហ៊ឹម យន់    ០១២ ៩៤៧ ០២២
•    CDPO    លោក ងិន សៅរ័ត្ន    ០១២ ៨៥១ ៨៤១
•    CENTRAL    លោក មឿន តុលា    ០៩៣ ៥៥៦ ៦៤៣
•    HRTF    លោក សៀ ភិរម្យ    ០១២ ៨៥២ ៣២៥
•    NGO-Forum    លោក តឹក សុវណ្ណារ៉ា    ០១២ ៧៩៣ ៤៨៩

Share/Save/Bookmark