ថ្ងៃព្រហស្បតិ៍ ទី30 ខែមីនា ឆ្នាំ 2017

 English

អង្កេតការណ៍បោះឆ្នោត

សេច​ក្តីប្រ​កាស​ព័ត៌​មាន​អត្ថ​បទ​ស្តី​ពី​ការ​រំ​លោភ​ច្បាប់ និង​ការ​ជ្រៀត​ជ្រែក​នយោបាយ​ក្នុង​ដំ​ណើរ​ការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធា​នី/​ខេត្ត និង ក្រុង​/​ស្រុក​/ខ​ណ្ឌ អាណត្តិទី២

ចាប់​ពី​ថ្ងៃទី០២ ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ គឺជាអំឡុងពេលនៃ ការ​ឃោស​នា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធា​នី​/​ខេត្ត និងក្រុង/ ស្រុក/ខណ្ឌ នី​តិ​កាល​ទី​ពីរ។​គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតមានសកម្មភាព​ឃោស​នារៀងខ្លួនៗ។ ក្នុង​ចំណោម​គណបក្សន​យោបាយ​ទាំង​០៥គណបក្ស​សង្គ្រោះជាតិ​បាន​រៀប​ចំការ​ឃោស​នាយ៉ាង​សកម្ម​ជាង​គណបក្សនយោបាយដទៃ ដោយ​គណបក្សនេះរៀប​ចំ​ការប្រមូលផ្តុំប្រជាពលរដ្ឋដែលគាំទ្រគណបក្ស និងរហូតដល់មានការហែក្បួនតាមផ្លូវសាធារណៈទៀតផង។

សូមចុចទីនេះដើម្បីទាញយកអត្ថបទដើមទាំងស្រុង

របាយការណ៍​លទ្ធ​ផល​ស្រាវ​ជ្រាវបញ្ជីឈ្មោះអ្នក​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​សវ​នកម្ម​បញ្ជី​ឈ្មោះ​ឆ្នាំ ២០​១១​

សំបុត្រអគ្គិសនី បោះពុម្ព PDF
គណៈកម្មាធិការដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅកា​ត់​ថា (ខុម​ហ្វ្រែល) ធ្វើ​ការ​ដើម្បី លើក​កម្ពស់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ និង​ការ​ចូល​រួម​របស់​ប្រ​ជា​ពល​រដ្ឋ តាម​គោល​ការណ៍​កសាង​សមត្ថ​ភាព​របស់​បណ្តាញ​ទូទាំងប្រ​ទេស និង​សហ​ប្រ​តិបត្តិ​ការ​ជា​មួយ​អង្គ​ការ​ជា​សមាជិក និង​ជា​ដៃ​គូ ។ លទ្ធិ​ប្រ​ជា​ធិប​តេយ្យមិ​ន​មែន​ត្រឹម​តែ​ការ​បោះ​ឆ្នោត​នោះ​ទេ ក៏​ប៉ុន្តែការ​បោះ​ឆ្នោតដោយ​សេ​រី និង​យុត្តិ​ធម៌ ជា​លក្ខ​ខណ្ឌ​ចាំ​បាច់​នៃ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ ។

ខុម​ហ្រ្វែល (​COMFREL) បន្ត​យ៉ាងខ្លាំ​ងក្លាក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ និង​ការ​បោះ​ឆ្នោត​ដ៏​ត្រឹម​ត្រូវ​ឥត​ក្លែងបន្លំ និង​បែប​ប្រ​ជា​ធិប​តេយ្យ ។

ការ​ជួយ​ឲ្យ​មាន​ការ​កែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត ខុម​ហ្វ្រែល និង​ភាគី​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ផ្សេង​ទៀត​បាន​សហ​ការ​រៀប​ចំ​ធ្វើកា​រ​អង្កេត​ស្រាវ​ជ្រាវ​ដើម្បីសិ​ក្សាពី​ភា​ព​មិន​ប្រក្រតីនៃកា​រចុះ​ឈ្មោះបោះ​ឆ្នោត បញ្ជីឈ្មោះ​បោះឆ្នោត និង​សវនកម្ម​បញ្ជី​២០១១ ។ នៅ​ពេល​នោះ វា​មិន​ទាន់​​មានការអង្កេ​ត​ស្រាវ​ជ្រាវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំ​ខាន់​ៗមួយចំនួន​ដូច​ជា តើ​មាន អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោ​ត​ប៉ុន្មាន​នាក់​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​នៅ​ឡើយ និង​មក​ពី​មូល​ហេតុ​អ្វី​ខ្លះ​ដែលមិនបាន​ចុះ​ឈ្មោះ បោះ​ឆ្នោត ជា​ពិសេស​ពី​កំរិ​ត​នៃ​ភាព​ត្រឹម​ត្រូវ​នៃបញ្ជីបោះ​ឆ្នោត ២០១​១ ។